The BET
| Category: Daily life | 1 Comment

ប្អូនជីដូនមួយរបស់ខ្ញុំ(វិន័យ)គឺជាអ្នកគាំទ្ររឿងតុក្កតាដ៏ល្បីរបស់ជប៉ុនមួយដែលមានឈ្មោះថា Pokemon ជាពិសេសគឺតួអង្គ Pikachu នៅក្នុងរឿងនោះ។ ដែលថាគាំទ្រនេះ គឺមិនមែនគាំទ្រធម្មតាៗទេ គឺគាំទ្រយ៉ាងសម្បើមតែម្តង ហា ហា។ អោយតែនិយាយអីប៉ះពាល់អា Pikachu ហ្នឹងតែតិច គឺវិន័យចេញមកប្រកែកការពារភ្លាម។ ថ្ងៃមួយយើង (ពូ មីង វិន័យ និងខ្ញុំទាំងពីរនាក់) បាននាំគ្នាទៅញុំាបាយនៅហាង VIP Buffet។ យើងបាននិយាយគ្នាពីនេះពីនោះយ៉ាងច្រើន ទីបំផុតក៏និយាយចូលដល់រឿង Pikachu។ មិនដឹងយ៉ាងម៉េច ស្រាប់តែបងម៉ារីប្រាប់ទៅវិន័យថាសត្វ Pikachu ហ្នឹងមានពិតមែននៅជប៉ុន នៅក្នុងរូងមួយលើភ្នំក្បែរកន្លែងស្នាក់នៅរបស់ពួកយើង។ វិន័យមិនជឿទេ ហើយបីនាក់គ្នាខ្ញុំក៏តាំងប្រកែកតវ៉ាគ្នាទ្បើង (ខ្ញុំចាក់បណ្តោយតាមលោកបង)។ ទីបំផុត មានអីក្មេងហៅភ្នាល់បណ្តោយ។ គេថាពេលខ្ញុំពីរនាក់ត្រលប់មកដល់ជប៉ុនវិញ ត្រូវថតរូប Pikachu រួចផ្ញើរតាម Email អោយគេមើល បើ Pikachu ពិតជាមានមែន គេនឹងសុខចិត្តចាញ់ហើយសងលុយចំនួន ៥០០ដុល្លារ។ តែបើមិនមានទេ ត្រូវអោយគេ ៥០០ដុល្លារវិញ។ ហា ហា ខ្ញុំសួរវិន័យថា អូនឯងទើបអាយុ៩ឆ្នាំចឹងភ្នាល់ដាក់ដល់៥០០ដុល្លារចឹង តិចអត់មានលុយសងបង? ស្រាប់តែពេលហ្នឹងពូខ្ញុំខ្សិបប្រាប់ខ្ញុំថាវិន័យពិតជាមានលុយច្រើនជាងហ្នឹងមែននៅក្នុងកូនជ្រូកសន្សំលុយរបស់គេ។ ហា ហា
មកដល់ជប៉ុនវិញ ខ្ញុំនិងបងមិនបានចងចាំរឿងភ្នាល់ហ្នឹងទេ ស្រាប់តែថ្ងៃនេះប្អូន Email មកសួរថាម៉េចហើយថត Pikachu បាននូវបង បើអត់មាន Pikachu ការពិតទេសូមបងកុំភ្លេចផ្ញើរលុយសងប្អូន។ ខ្ញុំអានម៉ែលហើយចង់តែសើច ហើយខ្ញុំក៏ឆ្លើយម៉ែលទៅវិញថា Pikachu ខែត្រជាក់ខ្លាំងចឹងវានាំគ្នារត់ចេញពីសំបុកដែលវាធ្លាប់នៅអស់ហើយ ទាល់តែខែក្តៅទើបនាំគ្នាត្រលប់មកវិញ ហើយសុំជំពាក់រូបថតហ្នឹងរហូតដល់ខែក្តៅក្រោយ។ ស្រាប់តែ៥នាទីក្រោយ វិន័យផ្ញើរមកវិញថាគេមិនអាចរង់ចាំបានទេ ហើយគេថា “I know you’re just trying to cheat me!”
ហា ហា ហា ហ្នឹងហើយអត់មិនអត់ទៅនាំគ្នាបោកក្មេង។ ក្មេងអាទ្បូវមិនចេះតែជឿផ្តាសទេ។ សូម្បីតែប៉ាម៉ាក់ប្រាប់ក៏គេមិនចង់ជឿដែរ លើកលែងតែគ្រូរបស់គេប្រាប់។ ចឹងបានថា……








